ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើបតែបានបញ្ចេញរូបភាពមួយសន្លឹក បង្ហាញឲ្យឃើញនូវម៉ូដែល X Prologue ថ្មីរបស់ខ្លួន ដែលនឹងត្រូវបង្ហាញខ្លួនជាផ្លូវការ ក្នុងរយៈពេល ១សប្តាហ៍ទៀត ពោលគឺនៅថ្ងៃទី១៧ ខែមីនា តែម្តង។
X Prologue ទំនងជារថយន្ត SUV អគ្គិសនីរបស់ Toyota ដែលផលិតផ្អែកលើគ្រោងឆ្អឹង e-TNGA ដែលសហការណ៍ផលិតជាមួយ Subaru។ គ្រោងឆ្អឹងថ្មីនេះអាចផ្ទុកនូវ ទំហំអាគុយខុសៗគ្នា ក៏ដូចជាម៉ូទ័រអគ្គិសនី និងអាចដើរតួជារថយន្តប្រភេទប៉ុងមួយវិលកង់មុខ, ប៉ុងមួយវិលកង់ក្រោយ និង ប៉ុងពីរ ទៀតផង។
ប្រសិនបើ X Prologue នេះគឺជា SUV អគ្គិសនីមែននោះ វាគួរតែដើរតាមគន្លងរបស់ RAV4។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់មានព័ត៌មានគ្រប់គ្រាន់ និងលម្អិតបន្ថែមពាក់ព័ន្ធនឹងម៉ូដែលនេះឡើយ ដូច្នេះមានតែរង់ចាំនៅថ្ងៃដែល Toyota ប្រកាសចេញវាជាផ្លូវការប៉ុណ្ណោះ៕