Toyota ចេញឡានម៉ូដែលឆ្នាំ២០២២ ថ្មី តម្លៃត្រឹមតែខ្ទង់ ៨ពាន់ដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញនូវរថយន្ត Glanza ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា ដោយទទួលបានការអាប់ដេតតួខ្លួនថ្មី, បច្ចេកវិទ្យាកាន់តែទំនើបនៅក្នុងកាប៊ីន និង អាប់ដេតផ្នែកមេកានិចផងដែរ រួមទាំងប្រអប់លេខទៀតផង។

រថយន្ត Toyota Glanza ឆ្នាំ២០២២ មានបំពាក់យ៉ាន់កង់ទំហំ ១៦អ៊ីញ ហើយមានប្រវែង ៣,៩៩ម៉ែត្រ ទទឹង ១,៧៤ម៉ែត្រ និង កម្ពស់ ១,៥ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តខ្នាតតូចនេះមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា កុងទ័របាញ់លើកញ្ចក់, អេក្រង់កម្សាន្ត touchscreen ៩អ៊ីញ, កាមេរ៉ា ៣៦០ដឺក្រេ, មុខងារ cruise control, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ និង ពោងសុវត្ថិភាព ៦គ្រាប់ ជាដើម។

Toyota Glanza បំពាក់ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ដែលបង្កើតកម្លាំងបាន ៨៩សេះ និងកម្លាំងរមួល ១១៣ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខមួយ និងប្រអប់លេខអូតូ ឬ លេខដៃ ៥វគ្គ។ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៨ ៣០០ដុល្លារ សម្រាប់ម៉ូដែល Glanza E និងឡើងដល់ ១២ ៧០០ដុល្លារ សម្រាប់ម៉ុដែល Glanza V៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម