កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Toyota បានបោះទុនជិត ៤០ម៉ឺនដុល្លារ លើក្រុមហ៊ុនផលិតរថយន្តហោះ Cartivator។ ឥឡូវនេះ ក្រុមហ៊ុនរថយន្តជប៉ុនខាងលើ បានជះលុយរហូតដល់ទៅ ៣៩៤លានដុល្លារលើក្រុមហ៊ុន Joby Aviation ដើម្បីផលិតរថយន្តហោះអគ្គិសនី។
ក្រៅពីបោះទុនលុយច្រើនសម្បើម Toyota ក៏នឹងជួយដល់ក្រុមហ៊ុន Joby Aviation ដោយចែករំលែកចំណេះដឹងក្នុងការផលិត, គុណភាព និងការគ្រប់គ្រងការចំណាយផងដែរ ដើម្បីជួយក្រុមហ៊ុនខាងលើឲ្យអភិវឌ្ឍ និងផលិតរថយន្តហោះអគ្គិសនី ឈ្មោះថា eVTOL។
ថ្វីបើមិនទាន់មានព័ត៌លម្អិតពី eVTOL ប៉ុន្តែគេហទំព័រក្រុមហ៊ុន Joby Aviation បានឲ្យដឹងថា វានឹងអាចផ្ទុកអ្នកដំណើរចំនួន ៤នាក់ ហើយអាចបើកដល់ល្បឿន ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាអាចបើកបានចម្ងាយ ២៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕