Toyota ដាក់ដេញថ្លៃរថយន្ត Tundra Capstone និង Tundra TRD Pro គាំទ្រដល់អត្តពលកម្មប៉ារ៉ាឡាំពិក

[ទីផ្សារបរទេស] កាលពីដើមខែកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញនៅរថយន្ត Tundra Capstone ស៊េរីឆ្នាំ២០២២​ ហើយម៉ូដែលទី១ នឹងដាក់លក់នៅចុងសប្តាហ៍នេះ ដើម្បីគាំទ្រដល់អត្តពលកម្មប៉ារ៉ាឡាំពិក ក្នុងការបន្តកីឡាក្នុងក្តីសុបិនរបស់ពួកគេ។ ដោយគ្រោងនឹងដាក់លក់ដេញថ្លៃដោយ Barrett-Jackson នៅថ្ងៃទី ២៩ ខែមករា។ រថយន្ត Tundra Capstone គឺជារថយន្តភីកអាប់ដ៏ប្រណិតដែលត្រូវបានរចនាឡើងដើម្បីប្រជែងជាមួយ GMC Sierra Denali ។

Tundra Capstone មានបំពាក់ចំណុចលេចធ្លោមួយចំនួន ដូចជាកញ្ចក់ចំហៀងស្រោបដោយក្រូម៉េ, យ៉ាន់កង់ទំហំ ២២អ៉ីញជាក្រូម៉េ ដែលនេះជាយ៉ាន់ធំជាងគេបំផុតធ្លាប់បំពាក់លើ Tundra ហើយវាក៏មានមកជាមួយនូវផ្ទាំងប៉ាណាក្រូម៉េ អមដោយការសរសេរអក្សរ “Tundra” នៅផ្នែកខាងក្រោយថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែល Tundra Platinum និង Tundra 1794 មានប្រណីតភាពខ្ពស់ស្រេចទៅហើយនេះ រថយន្ត Tundra Capstone នេះរឹតតែប្រណីតថែមទៀត ដោយមានបំពាក់កៅអីស្បែក ឌីហ្សាញបែបពណ៌ស-ខ្មៅដែលជាការឌីហ្សាញផ្ដាច់មុខជាពិសេស។ បន្ថែមពីនេះវាមានបំពាក់ដោយមុខងារកម្ដៅនៅលើកៅអីទាំងពីរជួរ ហើយចង្កូតរថយន្តក៏មានស្រោបដោយស្បែកដែលមានមុខងារកម្ដៅផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានម៉ាស៊ីន i-Force Max ចំណុះ ៣,៥​ លីត្រ Turbo ទំហំ ៦ស៊ីឡាំង ម៉ូទ័រអគ្គិសនី១ ដែលរួមបញូលគ្នាផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើការបើកបរផ្លូវពិបាក អ្នកអាចដេញថ្លៃលើកទីពីរ (VIN 002) Tundra TRD Pro នៅថ្ងៃទី ២៨ ខែមករា ខាងមុខនេះ។ ខណៈពេលរថយន្តភីកអាប់បានប្រើប្រាសម៉ាស៊ីន hybrid ជាមួយ Tundra Capstone។ រថយន្ត Tundra TRD Pro នឹងត្រូវបានបំពាក់ដោយឧបករណ៍លើកាងខាងមុខទំហំ ១,១ អ៊ីញ Fox shocks និងប្រព័ន្ធចាក់សោរប៉ុងជាដើម។ ម៉ូដែលនេះបំពាក់ជាមួយសំបកកង់ Falken Wildpeak ទំហំ ៣៣ អ៊ីញផងដែរ។ ក្នុងក៏មានប្រព័ន្ធ Multi-Terrain Select, Downhill Assist Control និងប្រព័ន្ធ Crawl Control ជាដើម៕

ជាមួយគ្នានេះ អ្នកដេញថ្លៃឈ្នះនឹងទទួលបានរថយន្តភីកអាប់ពួកគេនៅនិទាឃរដូវនេះ ហើយប្រាក់ចំណូលនឹងផ្តល់អត្ថប្រយោជន៍ដល់មូលនិធិប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិករបស់ Toyota ដែលគាំទ្រអត្តពលិកប៉ារ៉ាឡាំពិក “បន្តក្តីសុបិនកីឡារបស់ពួកគេ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម