Toyota ថា នេះជាការអាប់ឌែតចុងក្រោយ មុនពេលចេញជំនាន់ថ្មីសម្រាប់ RAV4 នៅក្នុងឆ្នាំ២០២៥

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២៥ នឹងទទួលបានការកែប្រែបន្តិចបន្តួចនៅក្នុងប្រទេសជប៉ុន។

ចំពោះការផ្លាស់ប្តូរនេះ គឺជាចំណុចអាប់ដេតចុងក្រោយសម្រាប់រថយន្ត Toyota RAV4 បច្ចុប្បន្ន ខណៈ Toyota ក៏កំពុងរៀបប្រកាសដាក់បង្ហាញចេញជំនាន់ថ្មីផងដែរ ដែលអាចនឹងចេញនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការអាប់ឌែតនេះ នឹងមានការផ្លាស់ប្តូរចម្បងទៅលើប្រព័ន្ធប៉ុងបើកបរដោយដកចេញជម្រើស FWD ចេញហើយដាក់បញ្ជូលប្រព័ន្ធ 4WD និង E-Four AWD ជាស្តង់ដារនៅលើម៉ូឌែលសាំង និង Hybrid វិញ។ លើសពីនេះទៅទៀត រថយន្តនេះ នឹងមានទទួលបានការកែលម្អឡូហ្គូលផ្លាកសញ្ញាថ្មីដោយលុបផ្លាកសញ្ញា Toyota ហើយជំនួសដោយនិមិត្តសញ្ញា HEV ថ្មីពណ៌ខៀវនៅផ្នែកខាងក្រោយ។ ខណៈម៉ូឌែល Plug-in Hybrid វិញ នឹងទទួលបានការរចនាថ្មីខ្នាតតូចដោយផ្លាស់ប្តូរថាសកង់ប្រភេទអាលុយមីញ៉ូមទៅជាថាសកង់ប្រភេទដែកថែប។

ជាមួយគ្នានេះផងដែរ រថយន្តនេះនឹងទទួលបានការបន្ថែមលក្ខណៈស្តង់ដារមួយចំនួនដូចជាប្រព័ន្ធ Blind Spot Monitoring, Parking Support Brake, Connected Navigation system និងប្រព័ន្ធ puddle lights integrated into the side mirrors ។

គួរឲដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ផ្តើមផលិតរថយន្ត Toyota RAV4 ជម្រើសម៉ាសុីនសាំង និង Hybrid នៅក្នុងខែធ្នូ ឆ្នាំ២០២៤ នេះ​ ខណៈជម្រើសម៉ាសុីន Plug-in Hybrid នឹងចាប់ផ្តើមនៅក្នុងខែមករា ក្នុងឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម