Toyota ថា ពួកគេបានលក់រថយន្តជជុះដែលមានការបញ្ជាក់ត្រឹមត្រូវចំនួន ៨ លានគ្រឿងនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថា ពួកគេបានលក់បានរថយន្តជជុះដែលមានការបញ្ជាក់ត្រឹមត្រូវបានចំនួន ៨ លានគ្រឿង នៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី Toyota Certified Used Vehicles (TCUV) ។

ចំពោះរថយន្តជជុះទី ៨ លានគ្រឿងដែលបានលក់នេះគឺជារថយន្ត Toyota Camry ឆ្នាំ២០២៤ ពណ៌ Supersonic Red ។ ក្នុងនោះ ដើម្បីអបអរការលក់រថយន្តទី ៨ លានគ្រឿង ពួកគេបានបរិច្ចាគទឹកប្រាក់ចំនួន ១មុឺនដុល្លារ ទៅដល់អង្គការដែលមិនរកប្រាក់ចំណេញដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការអប់រំសម្រាប់មនុស្សវ័យជំទង់ (a nonprofit promoting mental health awareness and education for young adults) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា យានជំនិះទាំងអស់ដែលបានលក់តាមរយៈកម្មវិធី Toyota Certified Used Vehicles (TCUV) ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យគុណភាពចំនួន ១៦០ ចំណុច ដើម្បីធានាថារថយន្តដែលបានលក់់ទៅឲអតិថិជនរបស់ពួកគេជារថយន្តដែលមានគុណភាព ហើយការត្រួតពិនិត្យសំខាន់ៗរួមមានការវាយតម្លៃអំពីរូបរាងខាងក្រៅ និងខាងក្នុង រហូតដល់ម៉ាស៊ីន ប្រអប់លេខ ហ្វ្រាំង សំបកកង់ និងប្រព័ន្ធបូម និងប្រព័ន្ធប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងប្រព័ន្ធម៉ាសុីនអេឡិចត្រូនិច។ លើសពីនេះទៅទៀត រថយន្តដែលលក់តាមកម្មវិធី TCUV នឹងទទួលបានការធានារយៈពេល ១២ ខែ/ ១២ ០០០ ម៉ាយល៍ ឫ ១៩ ៣១២ គីឡូម៉ែត្រ និងការធានា ៧ ឆ្នាំ/១០០ ០០០ ម៉ាយល៍ ឫ ១៦០ ៩៣៤ គីឡូម៉ែត្រ។

គួរឲដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានចាប់ផ្តើមលក់រថយន្តជជុះតាមកម្មវិធីនេះនៅក្នុងឆ្នាំ១៩៩៦ និងទទួលបានការទុកចិត្តរបស់អតិថិជនក្នុងរយៈពេលជាង ២៨ ឆ្នាំ រួចមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម