Toyota ថែមម៉ូឌែលថ្មី សម្រាប់ត្រកូលរថយន្ត Toyota 4Runner

បន្ទាប់ពីអតិថិជនជាច្រើនបានពេញចិត្តយ៉ាងខ្លាំងជាមួយម៉ូដែល TRD ក្រុមហ៊ុន Toyota បានធ្វើការបន្ថែមនូវម៉ូដែលថ្មី ឈ្មោះថា TRD Sport ។

រថយន្ត Toyota 4Runner TRD Sport សេរ៊ីឆ្នាំ ២០២២ រចនាឡើងជាមួយការរួមបញ្ចូលគ្នារវាង Style និងការ Performance”។​ វាបានទទួលការអាប់ដេតថ្មី ដោយបំពាក់ជាមួយថាសកង់ទំហំ ២០អ៊ីញ, រន្ធបញ្ចេញខ្យល់លើគម្រប់ម៉ាស៊ីន, Roof Rail ពណ៌ខ្មៅ, Spoiler ខាងមុខ និងប៉ាណាអាប់ដេតពណ៌ Color Keyed។ រីឯផ្នែកខាងក្នុង បានប្រើប្រាស់ជាមួយកៅអី SofTex ពណ៌ប្រផេះថ្មី ដែលមានភ្ជាប់ជាមួយឡូហ្គូ TRD រួមបញ្ជូល ឡូហ្គូ TRD Sport លើកម្រាលទ្រាប់ជើង, ចង្កឹះលេខ របស់យីហោ TRD, កៅអីខាងមុខ មានមុខងារក្តៅ-ត្រជាក់ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto និងAmazon Alexa។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ រថយន្ត TRD Sport ក៏បានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរដូចជា៖ Automatic High Beam Headlights, High-Speed Dynamic Radar Cruise Control, Pedestrian Detection, ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert) និង Cross-linked Relative Absorber System។

រថយន្ត Toyota 4Runner TRD Sport ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៣៧៧ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៥វគ្គអូតូ។

សម្រាប់តម្លៃនៃម៉ូឌែលថ្មី 4Runner TRD Sport សេរ៊ីឆ្នាំ ២០២២នេះ គឺក្រុមហ៊ុន Toyota ពុំទាន់បញ្ចេញនូវឡើយទេ ប៉ុន្តែរថយន្តនេះនឹងចេញលក់នៅលើទីផ្សារ ចន្លោះខែកញ្ញា ដល់ខែធ្នូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម