Toyota និង Daihatsu បានផ្អាកដំណើរការផលិតរថយន្តនៅរោងចក្រក្នុងស្រុកមួយចំនួន

[ទីផ្សាបរទេស] ថ្មីៗនេះក្រុមហ៊ុន Toyota និង Daihatsu បានផ្អាកដំណើរការផលិតរថយន្តនៅរោងចក្រក្នុងស្រុកមួយចំនួនដោយសារមានបុគ្គលិកឆ្លងជំងឺវីរុសកូវីត១៩ បំលែងខ្លួនថ្មី SARS-CoV-2 ។ នេះបើតាមយោងការចុះផ្សាររបស់សារព័ត៌មាន response.jp នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ។

នៅរោងចក្រ Tsutsumi របស់ក្រុមហ៊ុន Toyota  ដែលផលិតរថយន្ត Corolla Sport និង Camry មានបុគ្គលិកប្រុសចំនួន ១៤ នាក់ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ។ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមករា សង្វាក់ផលិតកម្មទីពីររបស់រោងចក្រនឹងត្រូវផ្អាក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅរោងចក្រទីពីររបស់ Daihatsu នៅ Shiga បុគ្គលិកជាង ៣០ នាក់បានឆ្លងមេរោគ។ សម្រាប់វេនយប់នៅរោងចក្រ Shiga ក្នុងខេត្ត Shiga ដែលផលិត Rocky, Rise, Tanto , Chiffon និង Move Canvas នឹងត្រូវលុបចោលចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា។

លើសពីនេះ រោងចក្រ Ikeda ដែលផលិត Thor/Roomy/Justy, Boon/Passo នឹងត្រូវប្តូរតៅធ្វើនៅវេនយប់វិញ ចាប់ពីថ្ងៃទី ១៨ និង ១៩ ខែមករា ដោយសារកង្វះខាតផ្នែកផ្គត់ផ្គង់ ដោយសារការរីករាលដាលនៃមេរោគថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម