Toyota និង Hyundai នឹងបោះជំហានក្នុងកិច្ចសហប្រតិបត្តិការដើម្បីផលិតរថយន្តរួមគ្នាជាលើកដំបូង

[បរទេស] យោងតាមប្រភពសម្ងាត់ពីកាសែត Korea Economic Daily បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ិន Toyota និងក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូង Hyundai មានគម្រោងដូចជាចង់បានបោះជំហានក្នុងកិច្ចសហប្រតិបត្តិការក្នុងការផលិតរថយន្តជាលើកដំបូងរបស់ពួកគេ ។

ក្នុងនោះ ជំនួបរវាងលោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota និងលោក Euisun Chung ប្រធានក្រុមហ៊ុន Hyundai ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ ២០២៤ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ កាសែតសេដ្ឋកិច្ចកូរ៉េក៏បានព្យាករណ៍ផងដែរថា រថយន្តដើរដោយថាមពលអ៉ីដ្រូសែននឹងក្លាយជាប្រធានបទសំខាន់នៃការសន្ទនានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមហ៊ុន Hyundai និង Toyota ទំនងជានឹងសហការគ្នាក្នុងការអភិវឌ្ឍន៍រថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈនេះ ដើម្បីបង្កើត “ប្រព័ន្ធអេកូឡូស៊ីអ៉ីដ្រូសែន” ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមរថយន្តអគ្គិសនីសុទ្ធដែលកំពុងរីកចម្រើន។

ទោះជាយ៉ាងណាក៏ដោយ ម៉ាកយីហោទាំងពីរនៅតែត្រូវធានានៅហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយ៍ចាក់ប្រេង ព្រោះថានៅចុងឆ្នាំ ២០២៣ ចំនួនស្ថានីយ៍ចាក់ប្រេងអ៉ីដ្រូសែននៅតែមានកម្រិតតិចតួចចំនួន ១ពាន់ស្ថានីយ៍ប៉ុណ្ណោះនៅទូទាំងពិភពលោក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម