Lexus នឹងផលិតរថយន្តប្រើ Hybrid ជំនួសម៉ាស៊ីនចំហេះទាំងស្រុងនៅអាមេរិកខាងជើង

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសារ​ព័ត៌មាន Reuters បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Toyota បង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus គ្រោងនឹងផលិតរថយន្តប្រភេទកូនកាត់ Hybrid ជំនួសម៉ាស៊ីនចំហេះទាំងស្រុងនៅអាមេរិកខាងជើង។

ការផ្តោតអារម្មណ៍ទៅលើរថយន្ត Hybrid ជាងរថយន្តអគ្គិសនីសុទ្ធ EVs គឺជាផ្នែកមួយនៃការប្រកួតប្រជែងដ៏ទូលំទូលាយដោយក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកចំពោះឧស្សាហកម្មដែលកំពុងមាន និងបទប្បញ្ញត្តិដែលរថយន្តទាំងអស់នឹងប្រើប្រាស់អគ្គិសនីនាពេលខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ប្រធានក្រុមហ៊ុន Toyota ធ្លាប់បាននិយាយថា លោកជឿជាក់ថាចំណែកសកលនៃរថយន្តអគ្គិសនីសុទ្ធនឹងកើនឡើងត្រឹមតែ ៣០% ប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានរួមបញ្ចូលរថយន្ត EV, Hybrid  អ៊ីដ្រូសែន ឥន្ធនៈពណ៌បៃតង និងបច្ចេកវិទ្យាផ្សេងទៀតដែលមិនទាន់លេចចេញជាសក្តានុពលនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម