Toyota និង Suzuki ចាប់ដៃគ្នាផលិតរថយន្តអគ្គិសនីសុទ្ធ Toyota bZ ខ្នាតតូចគ្រោងនឹងមកដល់ឆ្នាំ ២០២៥

[បរទេស] យោងតាមគេទំព័រ Bestcarweb.jp បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានពង្រឹងយុទ្ធសាស្ត្ររថយន្តអគ្គិសនីរបស់ខ្លួន កំពុងស្ថិតក្នុងការអភិវឌ្ឍន៍តាមរយៈការសហការជាមួយក្រុមហ៊ុន Suzuki ដោយមានពាក្យចចាមអារ៉ាមថាគឺជារថយន្តអគ្គិសនី Toyota bZ ប្រភេទ Crossover ខ្នាតតូច គ្រោងបង្ហាញខ្លួននៅឆ្នាំ ២០២៥ ។

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota បាននិយាយថាគំរូ bZ Small Crossover ដែលត្រូវបានដាក់បង្ហាញចេញកាលពីចុងឆ្នាំ ២០២១ ជាមួយគំរូរថយន្តចំនួន ១៥ ម៉ូដែល ត្រូវបានរចនាឡើងដោយផ្តោតលើទីផ្សារអឺរ៉ុប និងជប៉ុន ដែលស្របតាមរបាយការណ៍ចុងក្រោយបំផុត ហើយបានបញ្ជាក់ថាវាផ្អែកលើគ្រោងឆ្អឹង eTNGA មានប្រវែងតួខ្លួនសរុបចន្លោះរវាងរថយន្ត Toyota Aygo X និង Toyota Yaris Cross ពោលគឺប្រវែង ៣ ៧០០ ម.ម និង ៤១ ៨០ ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Toyota និង Suzuki មានទំនាក់ទំនងជិតស្និទ្ធ ដោយចូលរួមក្នុងការអភិវឌ្ឍន៍រថយន្តទៅវិញទៅមក និងការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវការទីផ្សាររៀងៗខ្លួននៅទូទាំងពិភពលោក។ គម្រោង​សហការ​ជា​ច្រើន​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​មាន​រួច​ហើយ​សម្រាប់​ការ​ទិញ​នៅ​ក្នុង​តំបន់​រួម​មាន​អឺរ៉ុប ឥណ្ឌា អាហ្វ្រិក​ខាង​ត្បូង និង​អាស៊ីអាគ្នេយ៍ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម