[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នៅតែជឿជាក់ថារថយន្តប្រើម៉ាស៊ីនម៉ាស៊ូតនឹងនៅតែមានសារៈសំខាន់ក្នុងការលក់បានយ៉ាងល្អជាច្រើនទសវត្សរ៍ទៀត បើទោះបីនាពេលអនាគតនៅក្នុងពិភពលោកនឹងត្រវបានផ្តល់អាទិភាពដល់ថាមពលអគ្គិសនីក៏ដោយ។
ជាមួយគ្នានេះ យោងតាមគេហទំព័រ Drive បានឲ្យដឹងថា នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Toyota Australia លោក Sean Hanley បានបដិសេធយ៉ាងម៉ឺងម៉ាត់នៅរបាយការណ៍ថ្មីៗដែលបង្ហាញថារថយន្តភីកអាប់ Hilux ម៉ាស៊ីនម៉ាស៊ូត ដែលត្រូវបានលក់ដាច់បំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេសអូស្ត្រាលី នឹងត្រូវបានបញ្ចប់ការផលិតឆាប់ៗ ។
ទោះជាយ៉ាងណាក៏ដោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ម៉ាស៊ីនកូនកាត់ដែលប្រើប្រេងឥន្ទនៈជាមួយអគ្គិសនីអាចនឹងត្រូវបានប្រើប្រាស់បន្ថែមទៀតដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ Toyota បានចាត់វិធានការដំបូងដើម្បីកាត់បន្ថយការបំភាយឧស្ម័ននៅប្រព័ន្ធ Hybrid 48v គាំទ្រម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ រនៅលើ Hilux ដែលក្រុមហ៊ុនហៅថា “V-Active technology” ដោយបច្ចេកវិទ្យានេះបានបង្កើនតម្លៃរថយន្តជិត ១ ១០០ ដុល្លារ ខណៈដែលក្រុមហ៊ុន Toyota បាននិយាយថា ការប្រើប្រាស់ប្រេងបានប្រសើរឡើងជិត ១០% ។
គួរបញ្ជាក់ផងដែរថា លោក Hanley ក៏មានជម្រើសផ្សេងទៀតដែរ ប៉ុន្តែបច្ចុប្បន្នប្រេងនៅតែជាប្រភពឥន្ធនៈដ៏គួរឱ្យចាប់អារម្មណ៍ដែលបម្រើបានយ៉ាងល្អ រួមទាំងក្រុមហ៊ុន Toyota ៕