Toyota ​បង្ហាញគំរូ​រថយន្តអគ្គិសនី​ត្រកូល bZ ស៊េរី​ថ្មី ​ចំនួន ២ នៅឯពិព័រណ៌រថយន្ត Shanghai Auto Show 2023 

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីចំនួនគឺ Toyota bZ Sport ប្រភេទ Crossover និង Toyota bZ FlexSpace ជាលើកដំបូងនៅឯពិព័រណ៌រថយន្ត Auto Shanghai 2023  ។

សម្រាប់រថយន្ត Toyota bZ Crossover Concept ជារថយន្តអគ្គិសនីចូលរួមសហការផលិតដោយក្រុមហ៊ុន Toyota BYD Toyota EV Technology Co.,LTD FAW Toyota ជាដើម ។ គំរូររថយន្ត ត្រូវបានបង្កើតឡើងក្រោមគំនិត “Roboot” ដោយសង្កត់ធ្ងន់លើការរចនាផ្នែកខាងក្រៅប្រកបដោយថាមពល និងមានអត្តសញ្ញាណផ្ទាល់ខ្លួន ជាមួយនឹងកាប៊ីនដែលសាកសមសម្រាប់អតិថិជន Gen Z វ័យក្មេង រួមទាំងអាចធ្វើបច្ចុប្បន្នភាពមុខងារផ្សេងៗដូចជា ប្រព័ន្ធជំនួយការបើកបរ និងជំនួយការចតដោយស្វ័យប្រវត្តិ ជាលទ្ធផល អតិថិជនអាចរីករាយជាមួយមុខងារផ្សេងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ Toyota bZ FlexSpace Concept រថយន្តអគ្គិសនីចូលរួមសហការផលិតដោយក្រុមហ៊ុន Toyota និង GAC នៅប្រទេសចិន ។ Toyota bZ FlexSpace Concept ត្រូវ​បាន​ផលិតឡើង​ជា​ប្រភេទ SUV អគ្គិសនី​ដែល​ស័ក្តិសម​សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ក្រោម​​គំនិត​នៃ “Cozy Home” ដែលមានភ្ជាប់មកជាមួយកាប៊ីនទំហំធំ មានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ អាចបើកបរផ្លូវឆ្ងាយ រួមទាំងមុខងារឆ្លាតវៃជាច្រើន ។

គួរឲ្យដឹងថា Toyota bZ Sport Crossover Concept និង bZ FlexSpace Concept គ្រោង​នឹង​ចេញ​លក់​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២៤ ហើយ​ជា​រថយន្ត​អគ្គិសនី​ពីរ​ក្នុង​ចំណោម​រថយន្ត​ទាំង ១០ ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម