[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Toyota FT-3e ប្រភេទ Crossover ជាមួយការឌីស្សាញដ៏ទាក់ទាញ និងពោរពេញទៅដោយបច្ចេកវិទ្យា នៅឯពិរព័ណ៌រថយន្ត Japan Mobility Show ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសជប៉ុន ។
Toyota FT-3e មើលទៅដូចគ្នាទៅនឹងគំរូរថយន្ត Land Cruiser Se concept ដោយបានបំពាក់ជាមួយប៉ាណាមុខបិទជិត អំពូល LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងគម្របម៉ាស៊ីនត្រូវបានឌីស្សាញឡើងដើម្បីជំនួយទៅដល់ប្រព័ន្ធជ្រែកខ្យល់ aerodynamic ផ្នែកចំហៀងប្រើប្រាស់នៅដៃទ្វា flush-door ជាមួយអេក្រង់ដែលបង្ហាញពី ដែលបង្ហាញព័ត៌មានអំពីអាគុយ ខណៈនៅផ្នែកខាងក្រោយការឌីស្សាញស្រដៀងគ្នាទៅនឹងរថយន្ត bZ4x ។
ក្រុមហ៊ុន Toyota មិនបានបញ្ចេញអ្វីច្រើនអំពីគំរូរថយន្តនេះទេ ប៉ុន្តែចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានប្រើប្រាស់ការឌីស្សាញបែប minimalist បំពាក់ដៃចង្កូតជាប់ជាមួយអេក្រង់ចំនួន ៣ និងអេក្រង់កំសាន្ត touchscreen ជាដើម ។ ខណៈ ផ្នែកថាមពលក្រុមហ៊ុនក៏មិនទាន់បានបង្ហាញនៅឡើយដែរ ៕