Toyota បញ្ចេញរថយន្ត GR86 Cup Car Basic ជារថយន្តស្ព័រសម្រាប់ការប្រណាំង នៅប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្ត GR86 Cup Car Basic ដែលត្រូវបានអភិវឌ្ឍជាពិសេសដោយ Toyota Gazoo Racing សម្រាប់ GR86/BRZ Cup ២០២២ នៅប្រទេសជប៉ុន។

ចំពោះរថយន្ត Toyota GR86 Cup Car Basic ​ត្រូវបាន​បង្កើត​ឡើង​ជាពិសេស​សម្រាប់​ការ​ចូលរួម​ក្នុង​ការ​ប្រណាំង​ ដោយបំពាក់ជាមួយ​ ថាស​កង់​​ទំហំ ១៦ អ៊ីញ ពណ៌ខ្មៅ​សម្រាប់​ប្តូរ​ទៅជា​កង់​ដែល​ស័ក្តិសម​សម្រាប់​ការ​ប្រកួត​នោះ​ រថយន្តនេះ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នៅ​របារ​ខាងក្នុង​កាប៊ីន (Roll Cage) ៦ តំបន់ ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះ​ជា​បាន​ដំឡើង Roll Bar ប៉ុន្តែ​នៅ​តែ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន ៤ នាក់​ដូច​ធម្មតា។ លើសពីនេះ ក៏មានប្រដាប់ធ្វើអោយត្រជាក់ប្រេងដើម្បីកាត់បន្ថយកំដៅប្រេងម៉ាស៊ីន ក៏ត្រូវបានដំឡើងពីរោងចក្រផងដែរ។

សម្រាប់រថយន្តបានបំពាក់ជាមួយគ្រឿងបរិក្ខាគឺនៅកម្រិតស្តង់ដា ដូចជា ជាចង្កៀងមុខ Bi-Beam ប្រភេទ LED, ភ្លើងក្រោយ ប្រភេទ LED, ចង្កូតដៃ ប្រភេទ urethane និង gear knob, pull lever brake mode, TRACK driving mode, អេក្រង់កំសាន្ត LCD driving ទំហំ​ ៧អ៊ីញ, សោរឆ្លាតវៃ ជាមួយប៉ូតុងបិទ/បើក, ប្រព័ន្ធ automatic air conditioning system, រន្ធសាក USB​ ចំនួន២, ពោងសុវត្ថិភាពខាងមុខពីរ និងពោងសុវត្ថិភាពជង្គង់សម្រាប់អ្នកបើកបរផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត GR86 Cup Car Basic បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ក្រោយ ភា្ជប់ជាមួយប្រអប់លេខ manual ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម