Toyota បានបង្ហាញចេញនូវរូបរាងរថយន្ត Ultra-compact BEV ដែលនឹងជារថយន្តអគ្គិសនីសម្រាប់លក់លើទីផ្សារប្រទេសជប៉ុននាចុងឆ្នាំ ២០២០ ខាងមុខនេះ។
រថយន្តនេះផលិតឡើងសម្រាប់ការធ្វើដំណើរជិតៗ និងជួយកាត់បន្ថយការបំផុតបរិស្ថាន ហើយអតិថិជនគោលដៅគឺមនុស្សវ័យចំណាស់នៅជប៉ុនផ្ទាល់តែម្ដង។ ក្រៅពីនេះក៏ផ្ដោតលើអ្នកទើបទទួលបានប័ណ្ណបើកបរថ្មី ឬអ្នកកាន់មុខជំនួញផងដែរ។
រថយន្ត Ultra-compact BEV មានរយៈចម្ងាយបើកបរប្រមាណ ១០០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៦០ គ.ម/ម៉។ Toyota និយាយថារថយន្តរូបរាងតូចនេះគឺល្អបំផុតសម្រាប់ទីក្រុងដែលមានផ្លូវតូចចង្អៀត។ ចំពោះតម្លៃលក់គឺនៅមិនទាន់បង្ហាញនៅឡើយទេ៕