គំរូឡានអគ្គិសនី Toyota Land Cruiser ក៏នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយ ជាមួយគំរូភីកអាប់ EPU ថ្មីដែរ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងបង្ហាញចេញនូវគំរូរថយន្ត Land Cruiser Se ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅពិរពណ៌រថយន្ត Japan Mobility Show 2023 ដែលធ្វើការនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នៅប្រទេសជប៉ុន ជាមួយគំរូភីកអាប់ថ្មីរបស់ខ្លួន។

គំរូ SUV អគ្គិសនីកៅអី ៣ជួរនេះត្រូវបានផលិតឡើងនៅតួគ្រោង Body-on-frame មានប្រវែងតួខ្លួនសរុប ៥ ១៥០ ម.ម ទទឹង ១ ៩៩០ ម.ម កំពស់ ១ ៧០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិទជិត សំណុំចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោ Toyota នៅចំកណ្តាល កញ្ចក់ចំហៀងបែបឌីជីថល ។ លើសពីនេះ បានបំពាក់ប្រព័ន្ធទប់លំនឹងប្រភេទ street-focused suspension ដែលផ្តល់នៅការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលមិនមានព័ត៌មានផ្សេងទៀតអំពីគំរូរថយន្តអគ្គិសនីសុទ្ធ Toyota Land Cruiser ក្នុងនោះក្រុមហ៊ុន Toyota បានអះអាងថា វានឹងជារថយន្តមានតួខ្លួនបែប្រអប់ជ្រុង និងកាប៊ីនកៅអី ៣ជួរ ជាមួយការឌីស្សាញបែបអនាគតដែលមានភាពទាក់ទាញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម