Toyota បញ្ចេញតម្លៃលក់ឡានអគ្គិសនីសុទ្ធ bZ3X ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃក្រោម ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC និង Toyota បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្តអគ្គិសនីសុទ្ធ Toyota bZ3X ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ២៨ ១០៤ ដុល្លារ នៅទីផ្សារប្រទេសចិន ខណៈការចេញលក់ជាផ្លូវការគឺនៅក្នុងឆ្នាំ ២០២៥ ។

Toyota bZ3X បំពាក់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២០១ សេះ ខណៈទំហំកញ្ចប់អាគុយ និងចម្ងាយនៃការបើកបរមិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទូទៅ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ដំបូលកញ្ចក់ Panoramic glass roof ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជំនាន់ចុងក្រោយគេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម