Toyota បញ្ចេញរូបភាព Teaser នៃរថយន្ត Toyota HYRYDER ប្រភេទ Hybrid មុនពេលចេញលក់ជាផ្លូវការនៅដើមខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញនៅរូបភាព Teaser នៃរថយន្ត Toyota HYRYDER ដែលជារថយន្ត SUV ខ្នាតតូច មុនការចេញលក់ជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

រថយន្ត Toyota HYRYDER ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រភេទ SUV ខ្នាតតូច​មួយ​ដែល​ស្រដៀងរថយន្ត Kia Selto, Hyundai Creta ជាដើម​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា ដោយបង្កើតឡើងនៅលើមូលដ្ឋានដូចគ្នានឹង Urban Cruiser បច្ចុប្បន្នដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាព គេអាចមើលឃើញថា Toyota HYRYDER ត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីភាពរឹងមាំនិងទាន់សម័យរបស់រថយន្ត SUV ជាមួយនឹងកង់ពណ៌ខ្មៅ រួមមកជាមួយចង្កៀងមុខ LED រចនាបែប two-layer។ ខណៈពេលដែលចង្កៀងក្រោយ LED ត្រូវបានរចនាឡើងជារាងអក្សរ C ដែលបន្ថែមភាពខុសប្លែកគ្នានៅពេលយប់​។

លើសពីនេះ Toyota HYRYDER នឹងមានភ្ជាប់មកជាមួយគ្រឿងបរិក្ខាស្តង់ដារពេញលេញ មិនថាកាំមេរ៉ា ៣៦០ ដឺក្រេ និង អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ក៏ដូចជាដំបូលកញ្ចក់​ sunroof អេក្រង់បង្ហាញលើកញ្ចក់ និងកន្លែងសាកថ្មឥតខ្សែជាដើម។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានគេរំពឹងថានឹងមកជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជាមួយនឹងបច្ចេកវិទ្យា Mild Hybrid Technology Smart Hybrid Technology ដែលផលិតកម្លាំងបាន ​១០៣ សេះ និងកម្លាំងរមួល ១៣៦,៨ ញូ៉តុនម៉ែត្រ មានទាំងប្រអប់លេខអូតូ e-CVT និងប្រអប់លេខដៃ ៦ វគ្គផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម