Toyota បញ្ចេញលក់ RAV4 Hybrid ប្រភេទ Black Edition សម្រាប់ទីផ្សារអឺរ៉ុប

Toyota បាន​ដាក់​លក់​រថយន្ត RAV4 Hybrid ស៊េរី​ពិសេស​ថ្មី​មួយ​លើ​ទីផ្សារ​អឺរ៉ុប ដែល​​មាន​ឈ្មោះ​ថា RAV4 Hybrid Black Edition ដែល​រូបរាង​របស់​វា​មាន​រចនា​ដោយ​ពណ៌​ខ្មៅ​​មើល​ទៅ​ពោរពេញ​ដោយ​អំណាច។

ផ្នែក​ដែល​មាន​រំលេច​ដោយ​ពណ៌​ខ្មៅ​មាន​ដូច​ជា​នៅ​​លើ​ផ្ទាំង​ប៉ាណា​ខាង​មុខ, កាង​ខាង​ក្រោម, ស៊ុម​កញ្ចក់​បង្អួច​រថយន្ត និង​ព្រុយ​ត្រីឆ្លាម​ខាង​ក្រោយ​ជា​ដើម។ បន្ថែម​ពី​នេះ​វា​ក៏​មាន​បំពាក់​ដោយ​​យ៉ាន់​ទំហំ ១៩​អ៊ីញ ដែល​មាន​ពណ៌​ខ្មៅ​រលើប​រលោង​ ​ហើយ​សូម្បី​តែ Sensor Intelligent Clearance Sonar ក៏​ត្រូវ​បាន​លាប​ពណ៌​ខ្មៅ​ផង​ដែរ។ នៅ​ខាង​ក្នុង​វិញ​ក៏​មាន​រចនា​ដោយ​ពណ៌​ខ្មៅ​ស្ទើរ​គ្រប់​ទី​កន្លែង​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

RAV4 Hybrid មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង បង្កើត​កម្លាំង​បាន​ ២១៥សេះ (សម្រាប់ FWD) និង ២១៩​សេះ (សម្រាប់ AWD) គួប​ផ្សំ​ដោយ​ម៉ូទ័រ​អគ្គិសនី ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុងពេល​ ៨,១វិនាទី។ រថយន្ត RAV4 Hybrid ពិសេស​នេះ​មាន​បើក​​ទទួល​ការ​កុម្ម៉ង់​ហើយ ដោយ​ការ​ដឹក​ជញ្ជូន​នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​តុលា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម