Toyota ផ្អាកប្រតិបត្តិការរោងចក្រផលិតរថយន្ត RAV4 និង Camry នៅរុស្ស៊ី

[ទីផ្សារបរទេស] ក្នុងរយៈពេល ៨ថ្ងៃ នៃការចូលឈានពាន និងវាយប្រហារពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កន្លងមកនេះ មានក្រុមហ៊ុនធំៗផលិតរថយន្តជាច្រើនបានផ្អាកការនាំចូលទៅកាន់ប្រទេសនេះដោយសារបញ្ហាសង្គ្រាម។ ឥទ្បូវនេះក្រុមហ៊ុន Toyota ក៏បានផ្អាកប្រតិបត្តិការរោងចក្រ St. Petersburg របស់ខ្លួនក្នុងប្រទេសរុស្ស៊ី និង ការនាំចូលរថយន្តដែលបានបញ្ចប់ពីពេលនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ response.jp ។

សម្រាប់រោងចក្រ St. Petersburg គឺផលិតរថយន្ត RAV4 និង Camry សម្រាប់ទីផ្សារប្រទេសប្រទេសរុស្ស៊ី ប៉ុន្តែការផលិតខ្សែសង្វាក់កម្មផ្គត់ផ្គង់ត្រូវបានរំខានដោយសារតែការចូលឈានពាន និងវាយប្រហារពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យក្រុមហ៊ុននេះបានសម្រេចចិត្តផ្អាកប្រតិបត្តិការ ព្រោះវាពិបាកក្នុងការផ្គត់ផ្គង់គ្រឿងបង្គុំក្នុងស្ថិរភាពបែបនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះក្រុមហ៊ុន Toyota នៅអ៊ុយក្រែន មានមូលដ្ឋាន ៣៧ កន្លែង ក៏បានបានផ្អាកសកម្មភាពអាជីវកម្មទាំងអស់រួចហើយ ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ។ ហើយវានឹងមិនមានផលប៉ះពាល់ដល់អាជីវកម្មផលិតកម្ម និងការលក់នៅក្នុងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុបនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម