ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការកែសម្រួលទៅលើរថយន្ត Corolla Cross ឆ្នាំ២០២៥ ដោយបានបន្ថែមពណ៌ក្រហម Soul Red Crystal ថ្មីសម្រាប់ជម្រើសម៉ាសុីនសាំង LE និង XLE ក៏ដូចជាជម្រើសប្រើ Hybrid SE និង XSE។
ចំពោះពណ៌ក្រហម Soul Red Crystal ថ្មីនេះ គឺជាពណ៌ដែលផលិតដោយក្រុមហ៊ុន Mazda ដែលមានលក្ខណៈពិសេស និងមានភាពភ្លឺចែងចាំងនៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ រួមជាមួយនឹងភាសារចនាថ្មី Kodo របស់ Mazda ដែលបំពាក់នៅលើរថយន្ត Corolla Cross ឆ្នាំ២០២៥ នេះ។ សម្រាប់ពណ៌ Barcelona Red ដែលត្រូវបានប្រើប្រាស់នៅក្នុងម៉ូដែលថ្មីៗកន្លងមកនេះនឹងត្រូវបានលុបចេញវិញ ព្រោះក្រុមហ៊ុន Toyota បានជ្រើសរើសពណ៌ក្រហម Soul Red Crystal ថ្មីរបស់ក្រុមហ៊ុន Mazda មកប្រើក្នុងការផលិតរថយន្តរបស់ពួកគេ។
លើសពីនេះទៅទៀត នៅក្នុងការប្តូរផ្នែកបច្ចេកទេស ក្រុមហ៊ុន Toyota ក៏បានធ្វើការកែសម្រួលនៅលើរថយន្ត Corolla Cross ឆ្នាំ២០២៥ នេះផងដែរ ដោយបានបន្ថែមជាម្រើសពណ៌ថ្មីជាច្រើនផ្សេងទៀតផងដែរ មានដូចជាពណ៌ Celestite, Jet Black, Wind Chill Pearl, Blue Crush Metallic, Sonic Silver, Cypress និងជម្រើសពណ៌ Jet Black នៅលើដំបូល ។
គួរឲដឹងថា រថយន្ត Toyota Corolla Cross ឆ្នាំ២០២៥ បច្ចុប្បន្ដនេះ គឺធ្វើការផលិតនៅក្នុងរោងចក្រ Mazda Toyota Manufacturing នៅក្នុងទីក្រុង Huntsville រដ្ឋ Alabama សហរដ្ឋអាមេរិក ដែលជាកន្លែងផលិតរថយន្តរបសើក្រុមហ៊ុន Mazda និង Toyota ជាមួយតម្លៃលក់ចាប់ពី ២៤ ០០០ ដុល្លារ ដល់ ៣១ ៥៨០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក អាស្រ័យតាមជម្រើស និង Options ៕