
ក្រុមហ៊ុន Toyota បានប្រកាសដាក់ទុនចំនួន ៩១២លានដុល្លារ ដើម្បីជំរុញផលិតកម្ម Hybrid នៅសហរដ្ឋអាមេរិក។ ទំហំវិនិយោគនេះ នឹងបែងចែកទៅតាមរោងចក្រក្នុងរដ្ឋផ្សេងៗ ដើម្បីផលិតម៉ាស៊ីន និង រថយន្ត ព្រមទាំងគ្រឿងបង្គុំ Hybrid នៅឆ្នាំ២០២៧ រួមមានដូចខាងក្រោមនេះ៖

-Toyota West Virginia: ៤៥៣លានដុល្លារ ដើម្បីបង្កើនការដំឡើងម៉ាស៊ីន Hybrid ស៊ីឡាំង៤, Hybrid Transaxles ជំនាន់ទី៦ និងស្តាទ័រម៉ូទ័រក្រោយ។
-Toyota Kentucky: ២០៤,៤លានដុល្លារ ដើម្បីដំឡើងជួរម៉ាស៊ីនថ្មី សម្រាប់បំពាក់ម៉ាស៊ីន Hybrid ស៊ីឡាំង៤។
-Toyota Mississippi: ១២៥លានដុល្លារ ដើម្បីផលិតរថយន្ត Corolla HEV ជាលើកដំបូងនៅអាមេរិក។
-Toyota Tennessee: ៧១,៤លានដុល្លារ ដើម្បីបង្កើនការផលិត Hybrid Transaxle cases និងប្លុកម៉ាស៊ីន សម្រាប់រថយន្ត Hybrid។
-Toyota Missouri: ៥៧,១លានដុល្លារ ដើម្បីបង្កើនការផលិតក្បាលស៊ីឡាំងថ្មីសម្រាប់រថយន្ត Hybrid។
ក្រុមហ៊ុន Toyota បានលើកឡើងថា ក្រុមការងារផលិតរបស់ខ្លួនកំពុងដុតដៃដុតជើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន សម្រាប់រថយន្ត Hybrid៕

















