Toyota ប្តេជ្ញាថានឹងនៅតែរកលុយបាន ទោះកំពុងផ្ទុះវីរុសរាតត្បាតទូទាំងពិភពលោក

ក្នុងអំឡុងកិច្ចប្រជុំអ្នកកាន់ភាគហ៊ុំប្រចាំឆ្នាំ CEO របស់ក្រុមហ៊ុន Toyota លោក Akio Toyoda បានប្តេជ្ញាថា ក្រុមហ៊ុនរបស់លោកនឹងនៅតែរកលុយបាន ក្នុងអំឡុងការផ្ទុះឡើងនៃវីរុសរាតត្បាតទូទាំងពិភពលោកនេះ ដោយប្រើប្រាស់មេរៀនដែលខ្លួនបានរៀន កាលពីវិបត្តិហិរញ្ញវត្ថុពិភពលោកលើកមុន។

ក្នុងកិច្ចប្រជុំនោះផងដែរ លោក Yasuhiko Sato មេផ្នែកលក់រថយន្ត Toyota នៅក្នុងប្រទេសជប៉ុន ក៏បានឲ្យដឹងថា ក្រុមហ៊ុននឹងបន្ធូរបន្ថយលើថ្ងៃទូទាត់ប្រាក់រំលស់រថយន្ត និងផ្តល់សេវាកម្មជួលរថយន្តមួយទឹក ជំនួសឲ្យការប្រើរថយន្តថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ Toyota នៅតែមានគម្រោងផលិតរថយន្តឲ្យបាន ៣លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងប្រទេសជប៉ុន ថ្វីបើមានការផ្អាកសង្វាក់ផលិតកម្មមួយចំនួន នៅចន្លោះខែមេសា និងមិថុនាក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម