Toyota ប្រកាសឈប់លក់រថយន្ត Toyota Camry នៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Japan បានប្រកាសពីគម្រោងបញ្ឈប់ការលក់រថយន្ត Toyota Camry ប្រភេទ sedan នៅលើទីផ្សារប្រទេសជប៉ុន នេះជាការបញ្ចប់នៃរយៈពេល ៤៣ ឆ្នាំរបស់ Camry នៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ ១៩៨០ ដោយការលក់នៅក្រៅប្រទេសនឹងត្រូវបន្តដដែល។

ការ​លក់​រថយន្ត TOYOTA CAMRY មាន​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដោយសារភាពពេញនិយមនៃរថយន្តប្រភេទ SUV និងរថយន្តធុនតូច ក៏ដូចជារថយន្ត Kei Car កំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ជាហេតុធ្វើ​ឲ្យ​រថយន្ត​ដូច​ជា CAMRY ចាប់​ផ្ដើម​ពិបាកក្នុងការលក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមសមាគមអ្នកចែកចាយរថយន្តជប៉ុន ការលក់ក្នុងឆ្នាំសារពើពន្ធ ២០២១ ដោយលក់បានចំនួន ៨,៩៣៣ គ្រឿង តិចជាង ១/២០ នៃរថយន្ត Toyota Yaris ប្រហែល ១៩១,០០០ គ្រឿង។ ម្យ៉ាងវិញទៀត នៅសហរដ្ឋអាមេរិក ចិន និងតំបន់អាស៊ានជាដើម TOYOTA CAMRY ក៏មានប្រជាប្រិយភាពផងដែរ ដោយចំណែកការផលិត និងលក់ត្រូវបានបន្ត។ ខណះ​ផលិតកម្មក្នុងស្រុកសម្រាប់ការនាំចេញត្រូវបានរំពឹងថានឹងបន្តផងដែរ។

គួរបញ្ជាក់ផងដែរ Toyota បានលក់រថយន្ត Toyota Camrys បានប្រហែល ១,៣ លានគ្រឿងក្នុងប្រទេសជប៉ុន ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ១៩៨០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម