Toyota លក់ម៉ូដែល Camry ប្រើ Hybrid នៅចិន បានជិត ២ម៉ឺនគ្រឿង ក្នុងរយៈពេល ១ខែប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការប្រកាសថា រថយន្ត Toyota Camry ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ២៣ ១៣៥ ដុល្លារ លក់បានចំនួនសរុប ១៨ ៩៨៣ គ្រឿងនៅក្នុងខែឧសភា ឆ្នាំ ២០២៥ ដែលចំនួនដែលខ្ពស់ជាងគេផងដែរ ។

Toyota Camry ស៊េរីថ្មីនេះ ជាការផលិតរួមគ្នារវាងក្រុមហ៊ុន Toyota និង GAC ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ជាស្តង់ដារនៅលើម៉ូដែលទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបាននៅប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 3.0 Pro system ជាស្តង់ដារ បញ្ចូលនៅប្រព័ន្ធសុវត្ថិភាព ២៧ មុខងារ ដែលមាន sensor ចំនួនដល់ទៅ ២០គ្រាប់ឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណាមុខទំហំធំអបជាមួយចង្កៀងមុខ-ក្រោយ LED  កញ្ចក់ចំហៀងក្តោបអូតូមានអំពូលស៊ីញូ LED រួមទាំងប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នកមកពីចំហៀង BMS ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។

ចំពោះផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២ អ៉ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ព្រមទាំងបានប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ផងដែរ ។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតខ្សែ, ដំបូលកញ្ជក់ panoramic sunroof, ឧបករណ៍បំពងសម្លេងម៉ាក JBL ហើយតម្លៃលក់ចាប់ពី ២៣ ១៣៥ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម