[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Motor ក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេលើពិភពលោកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ដោយបានវ៉ាដាច់ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ និងគូប្រជែងផ្សេងទៀតក្នុងអំឡុងខែមករាដល់ខែមិថុនា ឆ្នាំ ២០២៣ សម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នា ។
ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន ៥,៤២ លានគ្រឿងនៅទូទាំងពិភពលោកសម្រាប់រយៈពេល ៦ខែដែលគិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ដោយការលក់ទាំងនោះបូករួមទាំង Daihatsu និងក្រុមហ៊ុនផលិតរថយន្ត Hino បានកើនឡើង ៥,៥% ធៀបនឹងឆ្នាំមុន។ ដោយគិតជាមធ្យម Toyota អាចលក់រថយន្តបាន ២០ គ្រឿងក្នុងមួយនាទី ឬរៀងរាល់ ៣ វិនាទីអាចលក់រថយន្តបានមួយគ្រឿងលក់ទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា ផលិតកម្មរថយន្តរបស់ក្រុមហ៊ុន Toyota នៅទូទាំងពិភពលោកបានកើនឡើង ១០,៣% ដល់ចំនួន ៥,៦៣ លានគ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ ការផលិតនៅក្រៅប្រទេសជប៉ុនក៏បានឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលនៃរថយន្តចំនួន ៣,៥៣ លានគ្រឿង កើនឡើង ៤,៩% ។
ទន្ទឹមនឹងនេះ Toyota ដែលជាម៉ាកយីហោរថយន្តរបស់ជប៉ុនបាននិយាយថា ការលក់ដ៏ខ្លាំងបានមកពីការបង្កើនផលិតកម្មសកលដើម្បីរក្សាតម្រូវការដែលកំពុងកើនឡើងចំពេលមានការបន្ធូរបន្ថយនៃកង្វះបន្ទះឈីប ៕