
[ប្រភព USA Today] រោងចក្រផលិតរថយន្ដដ៏ធំបំផុតរបស់ Toyota នៅ Georgetown រដ្ឋ Kentucky កំពុងវិនិយោគទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារ ទៅលើបច្ចេកវិទ្យាថ្មី ក្នុងការពន្លឿនការផលិតរបស់ខ្លួន។ ប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយនេះមានឈ្មោះថា K-flex អនុញ្ញាតឲ្យរោងចក្រនេះផលិតរថយន្តប្រភេទ SUV, Hybrid, EV និង Sedan នៅលើខ្សែសង្វាក់ដំឡើងតែមួយ។
បើយោងតាមការបញ្ជាក់លោក Kerry Creech ដែលជាប្រធានរោងចក្រ Toyota Motor Manufacturing Kentucky ហៅកាត់ថា (TMMK) បានមានប្រសាសន៍ថា៖ មនុស្សជាច្រើនគិតថាកាវិនិយោគនេះគឺជាការភាពបត់បែនរបស់រោងចក្រនៅរដ្ឋ Kentucky ប៉ុន្តែអ្វីដែលជាភាពបត់បែនពិតប្រាកដគឺផ្ដោតសំខាន់ទៅបច្ចេកវិទ្យា K platform ។ សម្រាប់បច្ចេកវិទ្យា K platform គឺជាគ្រោងឆ្អឹងរួមគ្នាជាក់លាក់របស់ Toyota ដែលរួមបញ្ចូលតួ, ប្រព័ន្ធព្យួរ និងប្រព័ន្ធបើកបរ សម្រាប់រថយន្ត Toyota ដែលបានផលិតដូចជា Camry, RAV4, Highlander, Sienna, Lexus RX និង NX។ បន្ថែមពីនេះវាក៏បានរួមបញ្ចូលជាមួយបច្ចេកវិទ្យា K-flex អនុញ្ញាតឲ្យរោងចក្រទាំងមូលអាចផលិតរថយន្តប្រភេទ SUV, Hybrid, EV និង Sedan នៅលើខ្សែសង្វាក់ដំឡើងតែមួយ។
ការធ្វើបែបនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ដែលកំពុងវិវត្ត ដោយសារក្រុមហ៊ុនជប៉ុន Toyota កំពុងដាក់ចេញនូវម៉ូឌែលរថយន្តថ្មីៗ។ សម្រាប់ដំណើរការនៃការបំពាក់ឧបករណ៍ថ្មី ដើម្បីពន្លឿនការផលិតរថយន្ដរថយន្តអគ្គិសនី និង Hybrid អាចមានតម្លៃថ្លៃ និងចំណាយពេលច្រើន ដែលធ្វើឲ្យការផលិតយឺតយ៉ាវ និងប៉ះពាល់ដល់បរិមាណផលិតកម្ម។
ដូច្នេះក្រុមហ៊ុនផលិតរថយន្តនេះត្រូវតែគិតឡើងវិញអំពីរបៀបដែលខ្លួនផលិតរថយន្ត ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារដែលកំពុងផ្លាស់ប្តូរទៅរកអគ្គិសនីយកម្ម និងប្រភេទរថយន្តថាមពលចម្រុះ នេះបើតាមការបញ្ជាក់ពីលោក Kerry Creech។
ដោយមើលពីបញ្ហានេះបានជាក្រុមហ៊ុន Toyota សម្រេច វិនិយោគប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរោងចក្រផលិតនៅសហរដ្ឋអាមេរិកធ្វើយ៉ាងណាដើរឲ្យទំនើបកម្មក្នុងវិស័យយានយន្ដ ដោយគិតគូរលើប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយនេះមានឈ្មោះថា K-flex អនុញ្ញាតឲ្យរោងចក្រនេះផលិតរថយន្តប្រភេទ SUV, Hybrid, EV និង Sedan នៅលើខ្សែសង្វាក់ដំឡើងតែមួយ ជៀសវាងការ បំពាក់ឧបករណ៍ថ្មី ដើម្បីផលិតរថយន្ដរថយន្តអគ្គិសនី និង Hybrid ដែលត្រូវចំណាយលុយច្រើននិងចំណាយពេលយូរ ដែលធ្វើឲ្យការផលិតយឺតយ៉ាវ និងប៉ះពាល់ដល់បរិមាណផលិតកម្ម៕


















