TR Transformer II ស៊េរីឆ្នាំ ២០២២ បន្ថែមពណ៍ពិសេស Oliver Green Pearl មានតម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន TR បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល Transformer ll ស៊េរីឆ្នាំ ២០២២ ដោយបន្ថែមពណ៍ពិសេស Oliver Green Pearl  ដែលមានតម្លៃ ៦១២ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

ទោះបីជាយ៉ាងណា ម៉ាករថយន្តថៃ ដូចជា Thairung នៅតែមានការចូលទៅកាន់ទីផ្សារជាបន្តបន្ទាប់។ ថ្មីៗនេះ TR Transformer II បានបញ្ចេញជាមួយនឹងពណ៌តួរខ្លួនថ្មីឈ្មោះថា Olive Green Pearl ខណៈពេលពីមុនគេតែងតែ ឃើញរថយន្តនេះមានតួរខ្លួនបៃតង។ ហើយម៉ូដែលដែលបង្ហាញក្នុងរូបនេះគឺជាម៉ូដែល 2.8 4WD MT ប្រភេទ ៥កៅអី ដែលមានតម្លៃលក់ ៥១​ ៥០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត TR Transformer II នៅតែផលិតឡើងផ្អែកលើ Toyota Hilux Revo បច្ចុប្បន្ន។ ដោយអាចជ្រើសរើសបានពី ៥កៅអី ៧កៅអី ៩កៅអី និង ១១កៅអី តាមការប្រើប្រាស់។ ម៉ូដែល ៥កៅអី 2.8 4WD MT ដែលបង្ហាញក្នុងរូបភាពត្រូវបានបំពាក់ស្តង់ដារ ជាមួយ ចង្កៀងមុខ LED, យ៉ាន់ស្ព័រ Lenso ទំហំ ១៨អ៊ីញ, ប្រព័ន្ធកម្សាន្ត touchscreen ភ្ជាប់ជាមួយ USB/AUX រួមជាមួយកាម៉េរាមើលក្រោយ និងកៅអី ពូកស្បែកផងដែរ។

សម្រាប់រថយន្ត TR Transformer ll ទទួលបាននូវជម្រើសម៉ាស៊ីនម៉ាស៊ីន ២ ប្រភេទ៖ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ផលិតកម្លាំង ១៥០សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ។ ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ផលិតកម្លាំង ២០៤សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ អាចភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ឬ អូតូ ៦ វគ្គ។

យ៉ាងណាមិញចំពោះរថយន្ត TR Transformer ll ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ ៤៨ ៦៧៧ ដុល្លារ ដល់ ៥៩ ៣៩២ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសថៃ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម