
ដើម្បីពង្រីកសេវាកម្ម robotaxi របស់ខ្លួន ពេលនេះ ក្រុមហ៊ុន Uber បានប្រកាសវិនិយោគនូវទឹកប្រាក់ចំនួន ៣០០ លានដុល្លារ របស់ខ្លួនទៀតហើយ ដែលក្នុងនោះ ការវិនិយោគមួយនេះគឺជាការសហការគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Lucid ។
នៅក្នុងការវិនិយោគនេះ ក្រុមហ៊ុន Uber នឹងទិញរថយន្ត Lucid Gravity របស់ក្រុមហ៊ុន Lucid ចំនួន ២០ ០០០ គ្រឿង ដើម្បីបំពាក់នូវបច្ចេកវិទ្យាបើកដោយខ្លួនឯង (AV) របស់ក្រុមហ៊ុន Nuro ហើយគ្រោងនឹងចាប់ផ្តើមសេវាកម្ម robotaxi នេះ នៅក្នុងទីក្រុងធំមួយរបស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។
គួរបញ្ជាក់ថា បើទោះបីជាមានការដកខ្លួនចេញពីសេវាកម្ម robotaxi នេះ នៅក្នុងឆ្នាំ ២០២០ ក៏ដោយ ក៏ក្រុមហ៊ុនមួយនេះនៅតែបង្ហាញពីការវិលត្រលប់មកធ្វើការប្រតិបត្តិការនៅក្នុងវិស័យ robotaxi នេះវិញផងដែរ ជាពិសេសគឺដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនរបស់ប្រទេសចិន៕