VinFast នឹងចេញលក់ម៉ូតូអគ្គិសនី ៥ ម៉ូឌែល សាកភ្លើងម្តងជិះបានចម្ងាយ ២០០ គ.ម នៅវៀតណាម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន VinFast របស់ប្រទេសវៀតណាមបានធ្វើការប្រកាសថាខ្លួននឹងចេញលក់ម៉ូតូអគ្គិសនីចំនួន ៥ ម់ូឌែល ជាមួយនឹងការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ ២០០ គ.ម និងបំពាក់បច្ចេកវិទ្យាអាគុយទំនើប LFP Battery។

សម្រាប់ម៉ូឌែលទាំង ៥ របស់ក្រុមហ៊ុន VinFast មានដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. VinFast Evo 200 តម្លៃចាប់ពី ៩៥៨ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ២០០ គីឡូម៉ែត្រ អាចបង្កើតល្បឿនអតិបរមា ៧០ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង

២. VinFast Feliz S តម្លៃចាប់ពី ១ ៣០២ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១៩៦ គីឡូម៉ែត្រ អាចបង្កើតល្បឿនអតិបរមា ៨០ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង។

៣. VinFast Klara S តម្លៃចាប់ពី ១ ៦០៦ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១៩៤ គីឡូម៉ែត្រ និងបង្កើតល្បឿនអតិបរមា ៧៤ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង ។

៤. VinFast Vento S តម្លៃចាប់ពី ២ ៤៣៨ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១៦០ គីឡូម៉ែត្រនិងបង្កើតល្បឿនអតិបរមា ៩០ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង ។

៥. VinFast Theon S តម្លៃចាប់ពី ៣ ០៤៣ ដុល្លារ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១៥០ គីឡូម៉ែត្រ និងបង្កើតល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងរយៈមួយម៉ោង ។

ហើយបច្ចេកវិទ្យាអាគុយ LFP លើម៉ូតូអគ្គិសនី VinFast អាចសាកបានរហូតដល់ ២ ពាន់ដងដែលរក្សាថាមពលបាន ៧០% និងធានានូវការពារបាននូវការផ្ទុះគ្រប់កាលៈទេសៈទាំងអស់ ដោយសារតែម៉ូតូអគ្គិសនីទាំងអស់នេះមិនប្រើប្រាសសារធាតុ Cobalt និង Nickel នោះទេ។

ដោយទ្បែកចំពោះការសាកភ្លើងសម្រាប់ម៉ូឌែល Feliz S, Klara S , Vento S និង Theon S ប្រើប្រាស់ឆ្នាំងសាក ១ ០០០ W អាចសាកមួយពេញប្រើរយៈពេលត្រឹម ៦ ម៉ោង។ ខណៈដែលម៉ូឌែល Evo 200 ប្រើប្រាស់ឆ្នាំងសាក ៤០០ W អាចសាកថ្មពេញក្នុងរយៈពេលប្រហែល ១០ ម៉ោងប៉ុណ្ណោះ។

សូមបញ្ជាក់ថាម៉ូតូអគ្គិសនីរបស់ VinFast ទាំង ៥ ម៉ូឌែលនេះបានបំពាក់ដោយមុខងារតភ្ជាប់ និងមុខងារគ្រប់គ្រងតឆ្លាតវៃតាមរយៈកម្មវិធី VinFast E-Scooter នៅលើទូរសព្ទ ដោយមានមុខងារដូចជាការស្វែងរករថយន្តពីចម្ងាយ មុខងារប្រឆាំងការលួចបើក/បិទ ឧបករណ៍កំណត់ទីតាំងយានយន្តជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម