[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast ទើបតែបានប្រកាសលទ្ធផលអាជីវកម្មរបស់ខ្លួនសម្រាប់ខែដំបូងនៃឆ្នាំនេះ។ ក្នុងនោះ VinFast ក៏បានបន្ថែមរថយន្តអគ្គិសនីម៉ូដែល VF e34 សម្រាប់លក់នៅឆ្នាំនេះផងដែរ ខណៈពេលនេះគឺជាខែទីពីរដែលក្រុមហ៊ុន VinFast ដែលបានប្រគល់រថយន្តអគ្គិសនីដល់អតិថិជន។
បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០២១ ចំនួនសរុបនៃរថយន្តអគ្គិសនី VF e34 ដែលត្រូវបានលក់ទៅទីផ្សារបានថយចុះចំនួន ៤៥ គ្រឿង។ បន្ទាប់ពីការបើកលក់រយៈពេល ២ ខែ VinFast VF e34 មានការលក់សរុបចំនួន ១២៥ គ្រឿង ដែលស្មើឲ្យចំនួន 0,៥% នៃការបញ្ជាទិញជាមុនចំនួន ២៥,០០០ គ្រឿង។
កាលពីពេលកន្លងមក VinFast បានប្រកាសថារថយន្តអគ្គិសនី VF e34 ដំបូងមានចំនួន ១០០គ្រឿងដែលនូវត្រូវប្រគល់អោយអតិថិជន ប៉ុន្តែ VinFast បានពន្យល់ថា ហេតុផលសម្រាប់ការធ្លាក់ចុះនៃការលក់ក្នុងខែមករា គឺដោយសារគ្រឿងផ្គត់ផ្គង់នាំចូលយឺតជាងការគ្រោងទុក ដូច្នេះមានតែ VF e34s ដែលមានចំនួន ៤០ គ្រឿងដែលបានចែកចាយដល់អតិថិជន។
ទន្ទឹមនឹងនេះ ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាវិជ្ជមានមួយចាប់ពីដើមឆ្នាំនេះ។ ក្នុងនោះមានការបង្ហាញចេញនៅម៉ាកយីហោ Hongqi ជាមួយនឹងម៉ូដែលអគ្គិសនីចំនួនពីរ រួមមាន H9 និង E-HS9 នៅពាក់កណ្តាលខែមករា។ នៅក្នុងត្រីមាសទី២ នេះ Thaco នឹងបើកការលក់រថយន្តអគ្គិសនី Kia EV6 ផងដែរ ខណៈ Mercedes-Benz ក៏សន្យាថានឹងនាំយករថយន្តអគ្គិសនី EQS និង EQB នៅក្នុងផ្នែករថយន្តអគ្គិសនីដ៏ធំ និងរថយន្ត SUV អគ្គិសនីជាដើម។
ក្រៅពីរថយន្តអគ្គិសនី VF e34 ក្រុមហ៊ុន VinFast ក៏បានអនុញ្ញាតឲ្យអតិថិជនក្នុងស្រុកអាចបញ្ជាទិញរថយន្ត SUV អគ្គិសនី ថ្មីពីរម៉ូដែលគឺ VF 8 និង VF 9 ។ ក្នុងនោះ នៅក្នុងទីផ្សារវៀតណាម VinFast បានកត់ត្រាការបញ្ជាទិញជិត ១២,០០០ គ្រឿង សម្រាប់រថយន្ត SUV អគ្គិសនីទាំងពីរម៉ូដែលនេះបន្ទាប់ពីបើកដំណើរការលក់ត្រឹមរយៈពេល ៦ ម៉ោង៕