VinFast ត្រៀម​​ដាក់បង្ហាញចេញភីកអាប់​អគ្គិសនីសុទ្ធ នៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast បានបញ្ជាក់ថា ខ្លួននឹងចូលរួមព្រឹត្តិការណ៍តាំងពិពរ CES Show 2024 ដែលគ្រោងធ្វើឡើងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ២០២៤ ដោយ​ក្រុមហ៊ុន​រថយន្ត​វៀតណាម​នឹង​នាំ​យក​គំរូ​រថយន្ត​​ថ្មី​ៗទៅ​កាន់​ព្រឹត្តិការណ៍​នេះ។

ជាមួយការបង្ហាញរូបភាពរបស់ VinFast នេះ អ្វីដែលគួរឲ្យគត់សម្គាល់ជាងគេនោះ ត្រូវបានគេរំពឹងថា VinFast ក្នុងចំណោមគំរូរថយន្តដែលក្រុមហ៊ុនមួយនេះយកទៅដាក់តាំងបង្ហាញគឺគំរូរថយន្តភីកអាប់ប្រើថាមពលអគ្គីសនីសុទ្ធ ។ សម្រាប់គំរូរថយន្តនេះ​ នៅ​តែ​មាន​ការ​រចនានៅផ្នែកខាងមុខ​​​ជាមួយ​ឡូហ្គោ VinFast នៅចំណ្តាល អបសងខាងដោយអំពូលបំភ្លឺពេលថ្ងៃដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា នៅលើទីផ្សារបច្ចុប្បន្ន សម្រាប់ភីកអាប់ប្រើថាមពលអគ្គិសនីសុទ្ធ មិនសូវទូលំទូលាយនៅឡើយទេ ខណៈនៅពេលគំរូ រថយន្តភីកអាប់អគ្គិសនីរបស់ VinFast ដាក់បង្ហាញ វានឹងប្រកួតប្រជែងជាមួយម៉ូដែលដូចជា Tesla Cybertruck, Ford F-150 Lightning, Rivian R1T ឬ Chevrolet Silverado EV ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម