Vinfast បិទការិយាល័យសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយាន្តយន្ត នៅប្រទេសអូស្តា្រលី

យោងតាមគេហទំព័រ CarAdvice បានអោយដឹងថាក្រុមហ៊ុន Vinfast បានធ្វើការបញ្ជាក់អំពីការបិទការិយាល័យប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Melbourne ប្រទេសអូស្តា្រលី ដែលទើបតែបង្កើតឡើងបាន ១ឆ្នាំប៉ុណ្ណោះ។ ហើយក្រុមហ៊ុន Vinfast ក៏បានបន្ថែមថា ប្រធានវិទ្យាស្ថានបច្ចេកវិទ្យាយានយន្តកម្រិត ២ លោក Kevin Yardley បានធ្វើការលាឈប់ពីមុខដំណែងផងដែរ។

បន្ថែមពីនេះ តាមព័ត៌មានក្នុងស្រុកបានអោយដឹងថា Vinfast បច្ចុប្បន្នកំពុងផ្តោតយ៉ាងខ្លាំងលើការស្រាវជ្រាវ និងអភិវឌ្ឍយានយន្ត ដោយមានការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវរបស់ខ្លួននៅបរទេស។ ប៉ុន្តែព្រោះបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយមានការលំបាកក្នុងការតភ្ជាប់ និងផ្លាស់ប្តូរទំនាក់ទំនងគ្នា។ ដូច្នេះ Vinfast បានសម្រចចិត្តផ្ទេរក្រុមសិក្សារស្រាវជ្រាវ និងអភិវឌ្ឍយាន្តយន្តទាំងអស់មកពីប្រទេសផ្សេងៗ មកកាន់ទីស្នាក់ការកណ្តាលនៅប្រទេសវៀតណាមវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយក្រុមការងារផលិតផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២០ ក្រុមហ៊ុន VinFast បានបើកការិយាល័យរបស់ខ្លួននៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី ដោយមានគោលបំណងស្រាវជ្រាវ និងអភិវឌ្ឍលើខ្សែរសង្វាក់ផលិតកម្មរថយន្តរថយន្តថ្មី និងដើម្បីពង្រីកវិសាលភាពរបស់ខ្លួនលើទីផ្សារអន្តរជាតិផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម