VinFast ប្រកាសរកបុគ្គលិកថ្មីចំនួន ៨ពាន់អ្នកបន្ថែមទៀត សម្រាប់រោងចក្រនៅក្បែប្រទេសកម្ពុជា

[វៀតណាម] យោងតាមចុះផ្សាយបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast កំពុងស្វែងរកបុគ្គលិកបន្ថែមចំនួន ៨ ០០០ នាក់សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តនេះមានបុគ្គលិកចំនួន ៦ ០០០នាក់ ហើយបានប្រកាសផែនការពង្រីកកម្លាំងពល របស់ខ្លួននៅលើ Facebook ជាមួយការបង្ហាញថាខ្លួនកំពុងស្វែងរកកម្មករដំឡើង អ្នកបច្ចេកទេស និងវិស្វករ ដើម្បីចាប់ផ្តើមធ្វើការចាប់ពីខែសីហា និងខែកញ្ញា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា រោងចក្រ Haiphong របស់ VinFast មានសមត្ថភាពផលិតរថយន្តបាន ២៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែផែនការបច្ចុប្បន្ននឹងកើនឡើងដល់ ៦០០ ០០០ គ្រឿងនៅឆ្នាំ២០២៦។ គួរកត់សម្គាល់ថានេះមិនមែនជារោងចក្រតែមួយគត់ដែលនឹងជំរុញកំណើនរបស់ក្រុមហ៊ុន Vinfast ឆ្ពោះទៅមុខនោះទេ។ Vinfast ក៏កំពុងវិនិយោគ ២ពាន់លានដុល្លារផងដែរ ដើម្បីបង្កើតរោងចក្រនៅរដ្ឋ North Carolina ដែលនឹងផលិតរថយន្ត SUV អគ្គិសនី ឡានក្រុង និងអាគុយ ហើយរំពឹងថារោងចក្រនោះតែមួយនឹងផលិតរថយន្តបាន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ដោយធ្វើអោយអាចបង្កើតកន្លែងការងារនៅសហរដ្ឋអាមេរិកបានចំនួន ៧ ៥០០ផងដែរ។

ក្រុមហ៊ុន VinFast រំពឹងថានឹងលក់រថយន្តអគ្គិសនីចំនួន ៧៥០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ហើយអះអាងថានឹងមានការកក់ទុកចំនួន ៨ ០០០គ្រឿងសម្រាប់រថយន្ត VF 8 និង VF 9 នៅសហរដ្ឋអាមេរិក នេះបើតាមរបាយការណ៍របស់ Reuters ។

ជាមួយគ្នានេះ កាលពីខែកក្កដាកន្លងទៅ នៅពេលដែល VinFast បើកដំណើរការអគារលក់ដំបូងចំនួន៦ ក្នុងចំណោមអ្នកចែកចាយចំនួន ៣០ ដែលគ្រោងនឹងបង្កើតនៅរដ្ឋកាលីហ្វ័រញ៉ានៅចុងឆ្នាំនេះ។ ដោយទីតាំងប្រាំមួយដំបូងនឹងមានទីតាំងនៅ Santa Monica, San Diego, San Mateo, Corte Madera, Commerce និង Berkeley។

សម្រាប់តម្លៃរថយន្តក្នុងស្រុកសម្រាប់ VF 8 ប្រភេទកៅអី ៥ មាន ៤០ ៧០០ដុល្លារ និងកើនឡើងដល់ ៤៨ ០០០ សម្រាប់ម៉ូឌែល Flagship។ ចំណែក VF 9 ប្រភេទកៅអី ៣ជួរចាប់ផ្តើមពី ៥៥ ០០០ដុល្លារ និងម៉ូឌែលកម្រិតខ្ពស់មានតម្លៃ ៦១ ០០០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម