ស្ងាត់ៗ VinFast ពង្រីកហាងចែកចាយថ្មីចំនួន ១២ទីតាំងបន្ថែមនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម VinFast បានធ្វើការពង្រីកបន្ថែមនៅបណ្តាញអ្នកចែកចាយរបស់ខ្លួននៅសហរដ្ឋអាមេរិកចំនួន ១២ទីតាំង ដែលចំនួនសរុបបានកើនឡើងដល់ ១៨ទីតាំងនៅទូទាំងរដ្ឋចំនួន ៧ នៅសហរដ្ឋអាមេរិក ។

ក្នុងនោះ VinFast សង្ឃឹមថាការពង្រីកនេះនឹងនាំឲ្យមានកំណើននៃការលក់របស់ខ្លួនកាន់តែទទួលបានការប្រសើរឡើងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏កំពុងមានគម្រោងសាងសង់រោងចក្រនៅរដ្ឋ North Carolina មានតម្លៃប្រមាណ ៤ពាន់លានដុល្លារ ដែលរំពឹងថានឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០២៥ ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា នៅពេលដែលរោងចក្ររបស់ VinFast បានដំណើរជាផ្លូវការ នឹងធ្វើឲ្យក្រុមហ៊ុនរបស់ប្រទេសវៀតណាមនេះ អាចមានសិទ្ធិទទួលបានឥណទានពន្ធសហព័ន្ធចំនួន ៧ ៥០០ ដុល្លារ ដែលអាចធ្វើឱ្យពួកគេកាន់តែទាក់ទាញសម្រាប់អ្នកប្រើប្រាស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម