Volkswagen ចេញលក់ឡាន SUV កូនពៅ ម៉ូដែល T-Cross នៅវៀតណាម តម្លៃជាង ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញលក់រថយន្ត T-Cross ដែលជាប្រភេទ urban SUV ជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដោយចែកចេញជា ២ ម៉ូដែល គឺ Elegance និង Luxury ជាមួយនឹងតម្លៃ ៤៧ ៦៧៥ដុល្លារ និង ៥៦ ៣០០ដុល្លារ។

រថយន្ត Volkswagen T-Cross មានប្រវែង ទទឹង និង កម្ពស់ ៤,២២ម៉ែត្រx១,៧៦ម៉ែត្រx១,៦១ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦៥ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុង វាមានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញ ជាបន្ទះ LCD និងអេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ គាំទ្រមុខងារ Apple CarPlay និង Android Auto។ ក្រៅពីនោះ វាក៏មាន Option ជាច្រើន រួមទាំង Cruise Control, ចង្កៀងមុខអូតូ, ម៉ាស៊ីនត្រជាក់អូតូ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, រន្ធ USB-C ៤ និង ផ្តិតទឹកអូតូ ជាដើម។

សូមបញ្ជាក់ថា រថយន្ត Volkswagen T-Cross លក់នៅវៀតណាម ប្រើម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង TSI turbocharged មានកម្លាំង ១១៥សេះ និងកម្លាំងរមួល ១៧៨ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៦វគ្គ មាន paddle shifters ផងដែរ។ ជាមធ្យម រថយន្ត SUV ខ្នាតតូចនេះមានកម្រិតស៊ីប្រេងត្រឹម ៦លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Volkswagen T-Cross មានបំពាក់ពោងសុវត្ថិភាពចំនួន ៦គ្រាប់, មុខងារថ្លឹងសម្ពាធកង់, សេនស័រចូលចត, មុខងារជំនួយពេលឡើងចំណោទ ព្រមទាំងប្រព័ន្ធហ្វ្រាំង ABS, EBD, BA និង ESC ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម