Volkswagen ចេញឡាន Golf GTI Clubsport 45 តែងខ្លួនរឹតតែកាច តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញរថយន្ត Golf GTI ម៉ូដែលពិសេសថ្មី ហៅថា Clubsport 45 ហើយក៏បានបើកឲ្យបញ្ជាទិញផងដែរ ក្នុងតម្លៃ ៥៥ ៦០០ដុល្លារ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

រថយន្ត Volkswagen Golf GTI Clubsport 45 ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដូចម៉ូដែល GTI ធម្មតាដែរ ប៉ុន្តែមានកម្លាំងរហូតដល់ទៅ ២៩៦សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងប៉ុងមួយវិលកង់មុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តខ្នាតតូចនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៦វិនាទី ហើយមានល្បឿនអតិបរមា ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធស៊ីម៉ាំង Akrapovic titanium sports exhaust system, ប្រព័ន្ធ electromechanical front-axle locking differential និង XDS electronic locking diff រួមជាមួយ មុខងារ Vehicle Dynamics Manager និង Dynamic Chassis Control ទៀតផង។

ទោះជាយ៉ាងណា ម៉ូដែលពិសេសនេះមិនមែនត្រឹមតែជួយឲ្យដំណើរការកាន់តែប្រសើរនោះទេ គឺដូចទៅនឹងឈ្មោះរបស់វាអីចឹង រថយន្ត GTI Clubsport 45 គឺជាម៉ូដែលមួយសម្រាប់អបអរសាទរខួប ទី៤៥ឆ្នាំ នៃឈ្មោះ GTI នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម