Volkswagen នឹងឈប់ផលិតឡានលេខដៃត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Volkswagen រំពឹងថានឹងបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ប្រព័ន្ធប្រអប់លេខដៃទាំងស្រុងនៅត្រឹមឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់វិបសាយរថយន្ត Auto Motor and Sport។

ក្រុមហ៊ុន VW ត្រូវបានគេមើលឃើញថាគឺកំពុងតែខិតខំអភិវឌ្ឍន៍រថយន្តអគ្គិសនី ហើយនៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុនគ្រោងនឹងលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅលើទីផ្សារអឺរ៉ុប ហើយដោយសារតែឡានអគ្គិសនីមិនមានប្រអប់លេខ នោះវាអាចជាឆ្នាំដែលប្រអប់លេខដៃនឹងត្រូវលុបបំបាត់ចេញពីរថយន្ត VW ដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភពវិបសាយខាងលើបានអះអាងថារថយន្ត Tiguan ជំនាន់ថ្មី ដែលគ្រោងប្រកាសចេញនាឆ្នាំ២០២៣ នឹងមានផ្ដល់ជូនតែប្រភេទប្រអប់លេខស្វ័យប្រវត្តិផ្ដាច់មុខ មិនមានលេខដៃនោះទេ។ នៅឆ្នាំដដែល រថយន្ត Passat ស៊េរីថ្មី ក៏នឹងត្រូវដកចោលជម្រើសលេខដៃផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម