Volkswagen នឹងពឹងផ្អែកលើបន្ទះឈីប Qualcomm សម្រាប់បច្ចេកវិទ្យាបើកបរដោយ​ស្វ័យ​ប្រវត្តិ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានប្រកាសថាខ្លួននឹងបង្កើតដៃគូរសហការរួមគ្នាជាមួយក្រុមហ៊ុនផលិត​បន្ទះ​ឈីប​របស់​អាមេរិក Qualcomm ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Volkswagen និង​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Qualcomm របស់​អាមេរិក នឹងចុះកិច្ចព្រមព្រៀងដំណើរការជាមួយគ្នារហូតដល់ឆ្នាំ ២០៣១ ។ នេះ​បើ​តាម​កាសែត​អាល្លឺម៉ង់ Handelsblatt រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ។

បន្ថែមពីកាសែត​អាល្លឺម៉ង់ Handelsblatt បានបន្តទៀតថា ក្រុមហ៊ុនផលិតរថយន្ត Volkswagen នឹងប្រើប្រាស់ប្រព័ន្ធនៅលើបន្ទះឈីប (SoC) របស់ក្រុមហ៊ុន Qualcomm ដែលបង្កើតឡើងជាពិសេសសម្រាប់ការបើកបរដោយស្វ័យប្រវត្តិលើគ្រប់ម៉ាករថយន្តទាំងអស់ទូទាំងពិភពលោកចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររលឹកផងដែរថាក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់អាល្លឺម៉ង់នេះនឹងចំណាយទឹកប្រាក់ប្រមាណជាង ១ ពាន់លានអឺរ៉ូ ទៅលើគម្រោងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម