Volkswagen បង្ហាញគំរូឡានអគ្គិសនីសុទ្ធតម្លៃទាបជាងគេក្នុងត្រកូល ID ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តប្រើអគ្គិសនីសុទ្ធ ID.Every1 ប្រភេទ SUV ខ្នាតតូច ដែលមានតម្លៃលក់ខ្ទង់ ២០ ០០០ ដុល្លារ គ្រោងនឹងដាក់ជាផ្លូវនៅក្នុងឆ្នាំ ២០២៧  ។

VW ID.Every1 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៥ សេះ ផ្គួបជាមួយអាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ២៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ដោយបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED លេងការឌីស្សាញដូចគ្នា ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងផ្តល់នៅភាពធំទូលាយសម្រាប់អ្នកដំណើរចំនួន ៤នាក់ ដែលត្រូវបានឌីស្សាញបែប minimalistic ដោយបំពាក់អេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ។ បន្ថែមពីនេះ សម្រាប់ព័ត៌មានលម្អិតផេ្សងទៀត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម