Volkswagen បញ្ចប់ជីវិតរថយន្តខ្នាតតូចរបស់ខ្លួនដែលជាប់លេខ ៨ ជារថយន្តលក់ដាច់បំផុត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen នឹងធ្វើការបញ្ឈប់ការផលិតនៅរថយន្ត Volkswagen Polo នៅក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីដំណើរការអស់រយៈពេល ៤០ឆ្នាំ ដែលបានចាប់ផ្តើមក្នុងឆ្នាំ ១៩៨៤ ហើយរហូតមកដល់បច្ចុប្បន្នរថយន្ត Polo ពេញលេញជាង ៨,៤ លានត្រូវបានផលិត។

ជាមួយគ្នានេះ យោងតាមទិន្នន័យពីគេហទំព័រ DataForce បង្ហាញថា Volkswagen Polo គឺជារថយន្តខ្នាតតូចដែលលក់ដាច់បំផុតទី ៨នៅអឺរ៉ុប ជាមួយនឹងការលក់កើនឡើងបន្ទាប់ពី ៨ខែ ជាមួយចំនួន ៩០ ១០០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការជំនួសរថយន្ត Volkswagen Polo នៅរោងចក្រ Pamplona នឹងក្លាយជាស៊េរីរថយន្តអគ្គិសនីដែលមានទំហំតូចជាងមុន និងមានតម្លៃសមរម្យ ផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform ដូចគ្នាទៅនឹងរថយន្ត Volkswagen ID.4 អាចបើករបានចម្ងាយ ៤៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ សម្រាប់ការផលិតរថយន្តអគ្គិសនីខ្នាតតូចនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម