Volkswagen បញ្ចេញម៉ូដែលថ្មីនៅប្រទេសចិន តម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC និង Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត VW Passat PRO ស៊េរីឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត Chendu Auto Show 2024 ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារនៅប្រទេសចិន ។

VW Passat PRO ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង VW Passat PRO របស់ប្រទេសចិន មានការឌីស្សាញខុសគ្នាពីម៉ូដែលរបស់អឺរ៉ុប ដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥អ៉ីញ រួមទាំងអេក្រង់ទំហំ ១១,៦ អ៉ីញសម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១៦ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម