Amarok W580 គឺជាឈ្មោះផ្លូវការរបស់រថយន្តភីកអាប់ ដែលមានការសហការគ្នារយ: ពេល ១២ខែរវាងពីក្រុមហ៊ុនគឺ Volkswagen និង Walkinshaw performance ដើម្បីផលិតរថយន្តប្រភេទពិសេសមួយឬហៅថា Special Edition នៃរថយន្ត Amarok។
Amarok W580 មានតួខ្លួនពណ័ស ភ្ជាប់ជាមួយឡូហ្គូពណ័ខ្មៅ និងបំពាក់ស្តាយយ៉ាងទាក់ទាញ ចង្កៀងខាងមុខ ប្រភេទចង្កៀងគុជ Bi-xenon, អំពូលកាត់អ័ព្ទ ប្រភេទ LED, ប៉ាណាខាងមុខ, កាង, ស៊ីមាំងភ្លោះ, យ៉ាន់កង់ Clayton ទំហំ ២០អ៊ីញ និងកង់ប្រភេទ 275/50 Pirelli Scorpion ។ បន្ថែមពីនេះ របាឃ្លុបខាងក្រោយ, របាកង់ មានកម្ពស់បូមខ្ពស់ជាងផ្នែកខាងមុខ ១,៦អ៊ីញ។
រថយន្តភីកអាប់ Amarok W580 បានបំពាក់ស្តង់ដា ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 ។ សម្រាប់ប្រភេទខ្ពស់ជាងគេ បំពាក់បន្ថែមនូវប្រព័ន្ធដំណើរការមុខងារ Overboost អាចបង្កើតកម្លាំងបាន ២៦៨សេះ កំលាំងរមួល ៥៨០ញ៉ូតុនម៉ែត្រ និងប្រើប្រាស់ប្រអប់លេខអូតូ ៨វគ្គ។