
រថយន្ត Volkswagen ID. Era 9X ប្រភេទ EREV បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសចិនហើយ បន្ទាប់ពីបានបង្ហាញខ្លួនដំបូងនៅពិពណ៌យានយន្ត Shanghai Auto Show 2025 កន្លងទៅក្នុងនាមជា SUV ខ្នាតពេញរបស់ Volkswagen និង SAIC។
សម្រាប់រថយន្ត Volkswagen ID. Era 9X ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ដែលជាម៉ាស៊ីនផលិតដោយ SAIC-Volkswagen ផលិតកម្លាំងបាន ១៤១សេះ បញ្ជូលថាមពលទៅកាន់ម៉ូទ័រ និងអាគុយផ្ទាល់។ ក្នុងនោះ ជម្រើសប្រភេទធម្មតា(Entry-Level) បំពាក់ម៉ូទ័រអគ្គិសនីចំនួន១ នៅខាងក្រោយ អាចផលិតកម្លាំងបាន ២៩៥សេះ និងអាគុយ LFP ទំហំ ៥១,១kWh ដែលអាចបើកដោយថាមពលអគ្គិសនីសុទ្ធបាន ២៦៧គ.ម។

ចំណែកជម្រើសមួយទៀតនោះគឺបំពាក់ម៉ូទ័រអគ្គិសនីចំនួន១ នៅខាងក្រោយដូចគ្នា អាចផលិតកម្លាំងបាន ២៩៥សេះ និងអាគុយ NMC ទំហំ ៦៥,២kWh ដែលអាចបើកដោយថាមពលអគ្គិសនីសុទ្ធបាន ៣៤០គ.ម។ និងជម្រើសខ្ពស់ (Top-Trim) បំពាក់ម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៥១០សេះ និងអាគុយទំហំ ៦៥,២kWh ដែលអាចបើកដោយថាមពលអគ្គិសនីសុទ្ធបាន ៣២១គ.ម។
Volkswagen ID. Era 9X ជារថយន្តប្រភេទ SUV ខ្នាតពេញ ដែលមានប្រវែងសរុប ៥ ២០៧ម.ម, ទទឹង ១ ៩៩៧ម.ម, កម្ពស់ ១ ៨១០ម.ម និងប្រវែងគម្លាតកង់ ៣ ០៧០ម.ម៕
























