Volkswagen ផ្តួល BYD ក្លាយជាក្រុមហ៊ុនលេខ ១ លក់ដាច់បំផុតក្នុងខែមករា ឆ្នាំ ២០២៤ នៅក្នុងប្រទេសចិន

[បរទេស] ទីផ្សាររថយន្តចិនជួបប្រទះនឹងការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយការលក់រថយន្តថ្មីសរុបមានចំនួន ២,០៣ លានគ្រឿងក្នុងខែមករា ឆ្នាំ ២០២៤ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ។ តួលេខនេះតំណាងឱ្យការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនៃ ៥៧,៤%  និងការថយចុះពីមួយខែទៅមួយខែចំនួន ១៣,៩%  ។ ខាងក្រោមនេះ ជាក្រុមហ៊ុនទាំង ១០ម៉ូដែល លក់ដាច់ជាងគេនៅក្នុងខែមករា ឆ្នាំ ២០២៤ ៖

១) Volkswagen លក់បានចំនួនសរុប ២០៩ ៤៧៦ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២) BYD លក់បានចំនួនសរុប ១៩១ ១២២ គ្រឿង

៣) Toyota លក់បានចំនួនសរុប ១៤១ ៦៨៩ គ្រឿង

៤) Changan លក់បានចំនួនសរុប ១៣០ ៤០៨ គ្រឿង

៥) Honda លក់បានចំនួនសរុប ១២៩ ៦៣៨ គ្រឿង

៦) Geely លក់បានចំនួនសរុប ១២០ ០១៩ គ្រឿង

៧) Wuling លក់បានចំនួនសរុប ៧៣ ០៦៤ គ្រឿង

៨) BMW លក់បានចំនួនសរុប ៦៨ ៨៧៣ គ្រឿង

៩) Chery លក់បានចំនួនសរុប ៦២ ១៧៨ គ្រឿង

១០) Nissan លក់បានចំនួនសរុប ៥៨ ៥៧៥ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម