ក្រុមហ៊ុន Volkswagen បានប្រកាសចេញលក់រថយន្ត Arteon ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស ដោយវាទទួលបានការអាប់ដេតលើការឌីហ្សាញមួយចំនួន, ជម្រើសម៉ាស៊ីនថ្មី និង បន្ថែមម៉ូដែលគូទហើម Shooting Brake ទៀតផង។
រថយន្ត Volkswagen Arteon ឆ្នាំ២០២១ ចែកចេញជា ៣ម៉ូដែល គឺ SE Nav (Base Model), Elegance និង R-Line ដែលមានតម្លៃចាប់ពី ៤៧ ០០០ដុល្លារ និង ៥០ ០០០ដុល្លារ។
ក្នុងនោះវាមានបំពាក់លក្ខណៈពិសេសមកស្តង់ដារ ដូចជា យ៉ាន់ Alloy ទំហំ ១៧អ៊ីញ, ចង្កៀងមុខ-ក្រោយ LED, សេនស័រចូលចតមុខ-ក្រោយ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 3-zone, អេក្រង់កម្សាន្ត ៨អ៊ីញ និងកៅអីអ្នកបើកបរសារ៉េបាន ៦បែប ជាដើម។
Arteon SE Nav បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ TDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ ខណៈ Arteon Elegance និង Arteon R-Line ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TSI កម្លាំង ១៨៧សេះ។ ពួកវាសុទ្ធតែប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ DSG dual-clutch៕