Volkswagen Arteon R ឆ្នាំ២០២១ ចេញលក់ជាផ្លូវការ តម្លៃជាង៧ម៉ឺនដុល្លារ

80

ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញនូវតម្លៃនៃរថយន្ត Arteon R និង Arteon R Shooting Brake ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសអាល្លឺម៉ង់។

រថយន្ត Volkswagen Arteon R នឹងមានតម្លៃចាប់ពី ៧៥ ៥៤០ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈម៉ូដែល Arteon R Shooting Brake នឹងមានតម្លៃចាប់ពី ៧៦ ៦០០ដុល្លារ។ បើប្រៀបធៀបជាមួយគូប្រជែង គឺ BMW M340i xDrive មានតម្លៃ ៧៨ ០៦០ដុល្លារ ខណៈ Audi S4 TDI មានតម្លៃចាប់ពី ៧៦ ៣២៥ដុល្លារ។

Sponsored

រថយន្ត Arteon R ឆ្នាំ២០២១ ទាំង ២ ម៉ូដែលនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TSI Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch DSG និងប៉ុងពីរ។

វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើបំពាក់កញ្ចប់ Option ពិសេស “R Performance Package”៕

Sponsored