[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានប្រកាសជាផ្លូវការថា វាកំពុងតែទទួលការបញ្ជាទិញសម្រាប់រថយន្តអគ្គិសនី Volkswagen e-Up! ។
រថយន្ត Volkswagen e-Up! ថ្មីនេះមានតែ ១ជម្រើសប៉ុណ្ណោះគឺ e-Up! Style Plus ដែលមានបំពាក់លក្ខណៈពិសេសដូចជា យ៉ាន់កង់ទំហំ ១៥អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ, ដៃចង្កូតស្រោបស្បែក និងមុខងារ Lane Assist។
រថយន្តនេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៨២សេះ និងកម្លាំងរមួល ២១០ញ៉ូតុនម៉ែត្រ ខណៈកញ្ចប់អាគុយកម្លាំង ៣២,២គីឡូវ៉ាត់ម៉ោងរបស់វា ផ្តល់ចម្ងាយបើកបរសរុប ២៦០គីឡូម៉ែត្រ។
គួរឲ្យដឹងថា រថយន្ត Volkswagen e-Up! Style Plus ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣០ ៥៧៥ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់។ តម្លៃប៉ុណ្ណេះ ធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីមានតម្លៃថោកបំផុតរបស់ Volkswagen។
ដោយឡែក បើប្រៀបធៀបជាមួយនឹងគូប្រជែងរបស់វាវិញ រថយន្ត Fiat 500 មានតម្លៃចាប់ពី ២៦ ៧០០ដុល្លារ ខណៈ smart EQ fortwo មានតម្លៃចាប់ពី ២៤ ៩៣០ និង Dacia Spring មានតម្លៃចាប់ពី ២៣ ២៩០ដុល្លារ៕