Volkswagen Golf ឆ្នាំ២០២០ ធ្វើតេស្តសុវត្ថិភាព ទទួលបានចំណាត់ថ្នាក់ “ផ្កាយ៥” (វីដេអូ)

Golf គឺជារថយន្តលក់ដាច់បំផុតរបស់ក្រុមហ៊ុន Volkswagen។ ថ្មីៗនេះ ក្រុមហ៊ុន Volkswagen ទើបតែបានបញ្ចេញរថយន្ត Golf ជំនាន់ថ្មីឆ្នាំ២០២០ (All-new) ហើយមនុស្សជាច្រើននឹងទិញវាប្រើប្រាស់ ដូច្នេះវាជារឿងសំខាន់ណាស់ដែល Volkswagen ត្រូវប្រាកដថា Golf ថ្មីផ្តល់សុវត្ថិភាពខ្ពស់។

ជាក់ស្តែង ទីភ្នាក់ងារ Euro NCAP បានយករថយន្ត Volkswagen Golf ថ្មីទៅធ្វើតេស្តសុវត្ថិភាព ហើយបានឲ្យចំណាតថ្នាក់វា “ផ្កាយ៥” ព្រោះទទួលពិន្ទុខ្ពស់ក្នុងប្រភេទតេស្តទាំងអស់ ដោយក្នុងនោះ ទទួលបាន ៩៥ពិន្ទុ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ៨៩ពិន្ទុ សម្រាប់ការការពារអ្នកដំណើរវ័យក្មេង, ៧៦ពិន្ទុ សម្រាប់ការការពារអ្នកថ្មើរជើង និងអ្នកជិះកង់ ហើយ ៧៨ពិន្ទុសម្រាប់មុខងារជំនួយសុវត្ថិភាព។

ពាណិជ្ជកម្ម

ជាស្តង់ដារ រថយន្ត Volkswagen Golf ឆ្នាំ២០២០ មានបំពាក់មុខងារដូចជា lane-keeping system និង front assist ដែលពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ដោយប្រើប្រាស់សេនស័ររ៉ាដា និងកាមេរ៉ាមុខ៕

សូមទស្សនាវីដេអូធ្វើតេស្តខាងក្រោម៖

Sponsored